ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយប្រភេទយីឌុកដឹកដី បើកទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ បណ្តាលឲ្យបាក់បង្គោលភ្លើងអស់ចំនួន១០ដើម។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្តសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កហ៊ីយ៉ាន់ដាយ ប្រភេទដឹកដីមានក្បាលពណ៌ស ទ្រុងដាក់ដីពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ3C-1753។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុគេឃើញរថយន្តខាងលើបើកបរក្នុងទិសដៅពីត្បូងទៅជើងតាមផ្លូវទំនប់កប់ស្រូវដោយមិនបានទម្លាក់បែនចុះ លុះមកដល់ចំណុចកើតហេតុក៏បណ្តាលឲ្យទាក់ទៅនិងខ្សែភ្លើកាត់ទទឹងផ្លូវ បណ្តាលឲ្យបាក់រាបដល់ដីអស់ចំនួន១០ដើមតែម្តង រួចពីកើតហេតុអ្នកបើករថយន្តបានទម្លាក់បែនហើយចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានមកដល់ព្រមទាំងយករថយន្តបង្កទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមនីតិវិធី៕
https://youtu.be/3JAW9bt94Nc
មតិយោបល់