ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យជាសំណង់ ឬ/និង ដីរវាងឪពុកម្តាយបង្កើត និងកូនបង្កើត រវាងប្តីនិងប្រពន្ធ និងរវាងយាយតាបង្កើត និងចៅបង្កើត។ នេះបើយោងតាមការចេញផ្សាយកាលពីម្សិលមិញនេះ របស់ក្រសួងមហាផ្ទៃ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចខាងលើនេះ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦កន្លងទៅ ហើយសេចក្តីសម្រេចនេះ នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
គួរបញ្ជាក់ថា ការលើកលែងនេះ មិនមានអានុភាពប្រតិសកម្ម ចំពោះប្រាក់ពន្ធ ដែលបានបង់រួចហើយនោះទេ។


មតិយោបល់