បាត់ដំបងៈ អធិការដ្ឋាននគបាលស្រុកថ្មគោល លោក ផង់ សុភាព កាលពីម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បានដឹកនាំកម្លាំង ចុះបង្ក្រាបសង្វៀនមាន់ជល់មួយកន្លែងនៅភូមិក្រសាំង នៅចំណុចក្រុមទីភូមិក្រសាំង ឃុំតាម៉ឺនស្រុកថ្មគោល ឃាត់ខ្លួនបានមនុស្សចំនួន៧នាក់។
អធិការដ្ឋាននគបាលស្រុកថ្មគោល លោក ផង់ សុភាព បានឲ្យដឹងថា មនុស្សដែលកម្លាំងឃាត់ខ្លួនខាងលើនេះ រួមមាន៖ ទី១.ឈ្មោះ ឃួន សុខ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន។ ទី២.ឈ្មោះ ហេង ប៊ុនឈឺត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន។ ទី៣.ឈ្មោះ ស៊ុង សុមនោរ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន។ ទី៤.ឈ្មោះ នួន សូត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន។ ទី៥.ឈ្មោះ យ៉ៃ យ៉ត ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន។ ទី៦.ឈ្មោះ ទុយ ប៉ន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន។ ទី៧.ឈ្មោះ មាន ម៉ៃ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាតុលិច ឃុំចាន់សរ ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប។
លោកបានបន្តថា ក្រោយការចុះបង្ក្រាបកម្លាំងរបស់លោកបានធ្វើការ ដកហូតបានសម្ភារៈរួមមាន ៖ មាន់ជល់ចំនួន៤ក្បាល -កម្រាលជល់មាន់១កំភ្លេ -ស៊ុមមាន់២ -ម៉ូតូចំនួន១៥គ្រឿង។
ក្រោយការបង្ក្រាប និងឃាត់ខ្លួនក្រុមញៀនល្បែងជល់មាន់ រួមនឹងវត្ថុតាងខាងលើ ត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់៕
មតិយោបល់