ព្រៃវែងៈ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ កុដិទំហំ៨ X១១ម៉ែត្រ សង់ពីឈើប្រកក្បឿង ជញ្ជាំងក្តា រនាបក្តា ខាងក្រោមថ្ម នៅវត្តកណ្តាល ភូមិលឹង្គ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ត្រូវបានអគ្គិភ័យឆាបឆេះ ស្ទើរទាំងស្រុង។
មូលហេតុ៖ ដោយសារឆ្លងចរន្តអគ្គិសនី។
សម្ភារៈខូចខាត៖
-ថវិការបស់ព្រះចៅអធិការវត្តចំនួន ២៧,០០០,០០០រៀល
-ថវិការបស់គ្រូសូត្រ ១១,៥០០,០០០រៀល និង ៤,៥០០ដុល្លារ
-ថវិការបស់ពុទ្ធបរិស័ត ៥,០០០,០០០រៀល និង១៦,៥០០ដុល្លារ។
សរុបលុយខ្មែរ ៣៣,៥០០,០០០រៀល លុយដុល្លារ២១,០០០ដុល្លារ៕
ករណីនេះ កម្លាំងអធិការរដ្ឋាននគរបាលស្រុកព្រះស្ដេច បានចុះអន្តរាគមន៍ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកកំពង់ត្របែក បាញ់ទឹកពន្លត់អស់ចំនួន ៦រថយន្ត ដោយស្រុកព្រះស្ដេចអស់ទឹក ៤រថយន្ត និងកំពង់ត្របែក ២រថយន្ត ទើបរលត់ទាំងស្រុង៕






មតិយោបល់