បន្ទាយមានជ័យៈ មេឃុំគោករមៀត ស្រុកថ្មពួកបានឲ្យដឹងថា អាបុលមួយគ្រឿងបានរងការខូចខាតធ្ងន់ធ្ងរ ខណៈកំពុងឈូសដីធ្វើផ្លូវ ស្រាប់តែជាន់លើមីនតោន ដែលបន្សល់ពីសម័យសង្គ្រាម សំណាងល្អមិនមានអ្នករងរបួសធ្ងន់ និងស្លាប់ឡើយ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណជា៨និង៣០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិគោករមៀត ឃុំគោករមៀត ស្រុថ្មពួកខេត្តបន្ទាយមានជ័យ។
លោកមេឃុំបញ្ជាក់ថា ការផ្ទុះនៅចំណុចខាងលើនេះ គឺខណៈក្រុមហ៊ុនរបស់លោក ប្រាក់ សារ៉ាក់ បាននឹងកំពុងធ្វើការជួសជុលផ្លូវចាស់មួយខ្សែ ដែលតភ្ជាប់ពីស្រុកថ្មពួកទៅឃុំគោករមៀត។ លោកបន្តថា គ្រឿងចក្របានឈូសយកដីស្អុយចេញក្នុងជម្រៅជិតពីរម៉ែត្រ អតីតជាបឹងដែលគេបានចាក់លុប ស្រាប់តែប៉ះចំមីនតោនកប់ទុកចោលយូរឆ្នាំ បណ្ដាលឲ្យផ្ទុះប៉ើងអាបុលឡើងខូចខាតធ្ងន់ធ្ងរ រីឯអ្នកបើកបររបួសស្រាល៕
មតិយោបល់