តាកែវៈ សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៩និង១៥នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមផ្លូវលំខាងកើតវត្តអង្គតាពៅ ភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានករណីប្រហារជាច្រើនគ្រាប់ បណ្ដាលឲ្យបុរសម្នាក់ របួសបាក់ភ្លៅជើងខាងស្ដាំ។
ជនរងគ្រោះឈ្មោះ អៀត សំអុល ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដ ១គ្រឿង បើកមកជិតរួចទាញកាំភ្លើងខ្លី ម៉ាកឡុកបាញ់មកលើជនរងគ្រោះចំនួន ៧គ្រាប់ បណ្ដាលឲ្យធ្លាយកំភួនជើងស្ដាំ និងបាក់ភ្លៅស្ដាំ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យ បានបើករថយន្តគេចខ្លួនចេញទៅបាត់ស្រមោល។
មូលហេតុ៖ សង្ស័យមានទំនាស់ពាក្យសម្ដីគ្នា។ ក្រោយកើតហេតុ ជនរងគ្រោះ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញ។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕



មតិយោបល់