កណ្ដាលៈ ករណីអត្តឃាតចង.ក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០ នាទីចំណុច ភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនរងគ្រោះមានឈ្មោះ អន ម៉េងអៀង ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សមានទីលំនៅ ភូមិឃុំកើតហេតុ (ស្លាប់)។
មានឪពុកឈ្មោះ អុន អន ភេទប្រុស អាយុ៤០ឆ្នាំ ។
និង ម្តាយឈ្មោះ វ៉េង ស្រីម៉ៅ អាយុ៣៨ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
តាមប្រភពព័ត៌មានពេលកន្លងមកជនរងគ្រោះធ្លាប់ប្រើទូរស័ព្ទ ម៉ាកoppoA7 ពណ៌ ស កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ណកន្លងទៅនេះម្តាយជនរងគ្រោះ មិនឃើញជនរងគ្រោះប្រើទូរស័ព្ទ ទើបសួរថា ទូរស័ព្ទបាត់ទៅណា? ជនរងគ្រោះឆ្លើយថា ទូរស័ព្ទធ្លាក់បែក យកឲ្យជាងធ្វើហើយ មកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទីម្តាយបានសួរជនរង គ្រោះ ទៀតថា ទូរស័ព្ទ នៅណា? ជនរងគ្រោះឆ្លើយថា ថ្ងៃហ្នឹងជាងឲ្យទៅយកហើយ បន្ទាប់មកម្តាយបាននិយាយប្រៀនប្រដៅថា កូនសេពគប់មិត្តភក្ដិឲ្យចេះមើលផង ដើរជាមួយមនុស្សល្អ ល្អ តែបើដើរជាមួយមនុស្សមិនល្អគឺមិនល្អហើយ ពេលនោះជនរងគ្រោះមានទឹកមុខស្រពោននិង ទម្លាក់មុខចុះ បន្ទាប់មក ម្តាយ បានចេញទៅធ្វើការ ជាចុងភៅនៅក្រុម ហ៊ុន7NG ដោយឲ្យជនរងគ្រោះ នៅផ្ទះជាមួយប្អូនស្រី។ ដល់ម៉ោង៥និង៣០នាទីថ្ងៃដដែល ជនរងគ្រោះ បានចូល ក្នុងបន្ទប់ទឹក ក្រោមផ្ទះ ដោយដាក់គន្លឹះពីក្នុង។ដល់ម៉ោង៦និង០០នាទីថ្ងៃដដែលដោយឃើញជនរងគ្រោះ ចូលក្នុងបន្ទប់ទឹក យូរពេកទើបឈ្មោះ អន ស្រីឡែន ជាប្អូនស្រី ជនរងគ្រោះ បានមើលតាមប្រលោះព្រិល បន្ទប់
ទឹក ក៏ឃើញជនរងគ្រោះ យកស្មាហាលខោអាវធ្វើពីដែកចង.ក ជាប់នឹងផ្ទោងបន្ទប់ទឹក ហើយមានកៅអីជរ័ នៅជិត ឃើញ ដូចនោះ ឈ្មោះអន ស្រីឡែន បាន ស្រែកហៅ អ្នកជិតខាង ឲ្យជួយធាក់ទ្វារ ចូល ទៅជួយ ដាក់ជនរងគ្រោះចុះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទី ទើបក្រុមគ្រួសាររាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លុង បន្ទាប់
មកសមត្ថកិច្ចជំនាញ បានធ្វើការពិនិត្យឃើញ សាកសព មានស្នាមជាំ.ក លើគ្រាប់ពោន មួយកន្លែងក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ទេ ។
សន្និដ្ឋាន៖ ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាត ក្រោយពេលពិនិត្យរួចបានប្រគល់ សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់