ព័ត៌មានជាតិ

First News: អគ្គិភ័យកំពុងឆាបឆេះ អគារនៅ​ក្បែររោងចក្រផលិតក្បឿង​នៅខណ្ឌពោធិ៍សែន យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ: តាមសេចក្តីរាយករណ៍បានឲ្យដឹងថា ខណ:នេះ អគ្គិភ័យកំពុងឆាបឆេះឃ្លាំងមួយកន្លែងនៅក្បែររោងចក្រផលិតក្បឿង ដែលមានទីតាំងស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បានបន្ថែមថា ឃ្លាំងដែលអគ្គិភ័យកំពុងឆាបឆេះ គឺជារោងចក្រផលិតពូក ដែលមានទំហំ៥០គុណ៥០ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ហើយកំពុងរាលដាលឆេះបន្តទៅអគារផ្សេងទៀត ដែលនៅក្បែរនោះ​។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ ស្រ្តីដែលជាកម្មករារិនីម្នាក់ កំពុងជាប់ក្នុងអគារនោះ ហើយត្រូវក្រុមកម្មករដូចគ្នាជួយអន្តរាមន៍រំដោះចេញមកវិញដោយសុវត្ថិភាព។ មូលហេតុ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើងម៉ាស៊ីនលាកំណាត់។

ខណ:នេះ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងកំពុងចេញអន្តរាគមន៍ផងដែរ៕

ព័ត៌មានលម្អិត Post News នឹងរាយការណ៍ពេលក្រោយ៖

មតិយោបល់