ព័ត៌មានអន្តរជាតិ

គួរឲ្យអាម៉ាស់ណាស់លោកត្រាំ !!!!​ ការ​ស្អប់​ខ្ពើម​ស្រីៗ ការ​ប្រកាន់​ពូជសាសន៍​ និងការ​ស្អប់ខ្ពើម​ជន​បរទេស​ ​ នឹងផ្ទុះឡើងក្នុងការកាន់អំណាចរបស់លោកត្រាំ

អាមេរិក៖ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បានចេញរបាយការណ៍​ប្រចាំ​ឆ្នាំ​របស់ខ្លួនដែលបាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ​ដែល​សំដៅ​ដល់​ការ​ជាប់​ឆ្នោត​របស់​លោក​ត្រាំ​ជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​រួម​ជាមួយ​ការ​ងើប​ឡើង​នូវ​ពួក​អ្នក​នយោបាយ​គិត​តែ​ពី​ប្រជាប្រិយភាព​នៅ​តំបន់​អឺរ៉ុប ​ដែលជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់​ធ្ងរ​មួយ​ដល់​លទ្ធិ​ប្រ​ជាធិបតេយ្យ​បច្ចិម​ប្រទេស​ ហើយ​និង​តម្លៃ​នៃ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យក្នុងសកលលោកទាំងមូល។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ​លោក Kenneth Roth បាន​សរសេរ​ថា ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ និង​ពួក​អ្នក​នយោបាយនៅ​អឺរ៉ុប​ស្វះស្វែង​រក​ការ​កាន់​អំណាច​តាម​រយៈ​ការ​អំពាវនាវ​ឲ្យ​មានការ​ប្រកាន់​ពូជសាសន៍ ការ​ស្អប់ខ្ពើម​ជន​បរទេស​ និង​ការ​ស្អប់​ខ្ពើម​ស្រីៗ។ពួក​អ្នក​នយោបាយ​ទាំង​អស់​នោះ​អះអាង​ថា ​សាធារណជន​សុខ​ចិត្ត​ទទួល​យក​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ការ​ចាំបាច់​ដើម្បី​ការពារ​ការងារ បញ្ចៀស​ការ​ផ្លាស់​ប្តូរ​វប្បធម៌ ឬ​រារាំង​ការ​វាយ​ប្រហារ​ភេរវកម្ម។ ​តាម​ការ​ពិត ​វា​ជា​ការ​បដិសេធ​មិន​ទទួល​យក​សិទ្ធិ​មនុស្ស​ដែល​ទំនង​ឆ្ពោះ​ទៅ​កាន់​អំណាច​ផ្តាច់​ការ។

ក្នុងរបាយការណ៍​ដែល​មាន​ជាង​៧០០​ទំព័រ​ដែល​និយាយ​លម្អិត​ពី​ការ​អនុវត្ត​សិទ្ធិ​មនុស្សនៅ​ក្នុង​ប្រទេស​ជាង​៩០ ​បាន​អះអាង​ថា ​លោកប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ ​បាន​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​បង្ក​ការ​ស្អប់​ខ្ពើម ​និង​ការ​មិន​អត់ឱន ​ហើយ​របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ការ​ជាប់​ឆ្នោត​របស់​លោក​ត្រាំ​ឆ្លុះ​បញ្ចាំង​ការ​ដឹកនាំ​បែប​មនុស្ស​ខ្លាំង​ដែល​បាន​ឃើញ​នៅក្នុង​ប្រទេស​នានា​ដូចជា​ចិន​ និង​រុស្ស៊ី។

សូមជំរាបថា លោក ដូណាត្រាំ នឹងចូលកាន់តំណែងប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខ៕

មតិយោបល់