ព័ត៌មានជាតិ

ម្ចាស់ហាងខារ៉ាអូខេគិរីរម្យ បុករនាំងថ្មចែកទ្រូងផ្លូវប៉ើង

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តម៉ាកវីហ្គោ ចេញពីខារ៉ាអូខេគីរីរម្យ ជាន់ហ្គែថាជាហ្វ្រាំង ហោះទៅបុកទ្រូងផ្លូវប៉ើង២កង់ជាច្រើនម៉ែត្រ សំណាងល្អមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង១រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅតាមផ្លូវព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាង ខារ៉ាអូខេ គិរីរម្យ បើករថយន្តម៉ាក តូយ៉ូតាវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-7275 ចេញពីហាងរបស់ខ្លួន ខណៈនោះស្រាប់តែអ្នកបើកបរច្រឡំជាន់ហ្គែ ថាជាហ្វ្រាំង ក៏ហោះមកបុកទ្រូងផ្លូវប៉ើង២កង់យ៉ាងពេញទំហឹង សំណាងល្អមិនបណ្តាលឲ្យមាន គ្រោះថ្នាក់ដល់អ្នកដំណើរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានដឹកនាំកម្លាំងចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់