ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក! ទូកនិងទូកបុកគ្នា ស្លាប់អ្នកបើក

កណ្ដាល: បុរសម្នាក់បានលង់ទឹកស្លាប់ ក្រោយពីជួបឧបទ្ទវហេតុទូក២គ្រឿងបុកគ្នា បណ្តាលឲ្យ​ក្រឡាប់លិចក្នុងទឹកកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចចុងព្រែកតាសោម (ស្ពានលេខ៣៦) ភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះយ៉ យ៉ាំងសាវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅៗភូមិខ្នាតាំងយូ ​ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល។

នៅមុនពេលកើតហេតុទូករបស់ជនរងគ្រោះបានបើកយ៉ាងលឿនក្នុងទិសដៅពីលិចមកកើតដល់ចំណុចកន្លែងកើតហេតុ ស្របពេលដែលទូកសហគមន៍ដែលបើកដោយឈ្មោះឃឹម រុន និងឈ្មោះ យឹម ថា ជិះជាមួយ ក៏បានបុកបញ្ឆិតគ្នា បណ្តាលឲ្យទូកជនរងគ្រោះ​ក្រឡាប់លិចហើយលង់ទឹកស្លាប់តែម្តង។

ភ្លាមៗនោះ ក៏ត្រូវបានអ្នកជិតខាងជួយស្រង់សពជនរងគ្រោះឡើងគោក រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់