ព័ត៌មានជាតិ

Update៖ រថយន្ត ១គ្រឿងឡើងស្ពានរអិលថយក្រោយ បុកឡាន ៥គ្រឿងបន្តបន្ទាប់គ្នា រងការខូចខាត តែសំណាងល្អពុំមាននរណាម្នាក់រងរបួស

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្តធុនធំមួយគ្រឿង រអិលថយក្រោយ ខណៈបើកឡើងស្ពាន បានទៅបុករថយន្ត៥គ្រឿងទៀតដែលបើកនៅខាងក្រោយបន្តបន្ទាប់គ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់ទទួលរងរបួសនោះឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៦ និង៣០នាទីព្រឹក ចំណុចខាងលើស្ពានព្រែកសំរោងត្រើយខាងលិច លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឲ្យដឹងថា ៖ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ក្រ.ព្រះសីហនុ3A-2933 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)។ ចំណែករថយន្ត៥គ្រឿងដែលរងការខូចខាត.​ទី១.រថយន្តម៉ាក LEXUS ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2L-1645 បើកបរដោយឈ្មោះ​ មាស សុភា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២.រថយន្តម៉ាក TACOMA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BA-9709 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ.ទី៣.រថយន្តម៉ាក CAMRY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2P-7153 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ​ទី៤.រថយន្តម៉ាក TACOMA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2M-7446 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ.និងទី៥.រថយន្តម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ3A-3903 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ (រថយន្តទាំង៥គ្រឿង បើកបរមានទិសដៅពីលិចទៅកើតឡើងស្ពានព្រែកសំរោង) ។

ប្រភពដដែលបន្តថា​ ៖ មុនពេលកើតហេតុសាក្សីបានឃើញរថយន្តមួយគ្រឿងបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ក្រ.ព្រះសីហនុ3A-2933 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) មានទិសដៅពីលិច ទៅកើត(ឡើងស្ពានព្រែកសំរោង) លុះមកដល់ចំណុចខាងលើស្ពាន រថយន្តក៏បានខូច(មិនដំណើរការ) រួចក៏រអិលថយក្រោយ បណ្ដាលឲ្យបុករថយន្ត បន្តបន្ទាប់គ្នាចំនួន៥គ្រឿង.បណ្ដាលឲ្យខូចខាតធ្ងន់ រីឯរថយន្តបង្កខូចខាតស្រាល.តែសំណាងល្អ ពុំមាននរណាម្នាក់គ្រោះថ្នាក់អ្វីឡើយ ។

មូលហេតុបណ្ដាលមកពីអ្នកបើករថយន្ត HYUNDAI ពាក់ផ្លាកលេខក្រ.ព្រះសីហនុ3A-2933 មិនបានពីនិត្យលក្ខណៈបច្ចេកទេសរថយន្ត ទើបបណ្តាលឲ្យរថយន្តខូចលើស្ពានឡើងពុំរួច ៕

មតិយោបល់