ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ សម្ងំជក់គ្រឿងញៀនក្នុងបន្ទប់ជួល ត្រូវពលរដ្ឋឃើញរាយការណ៍ជូនសមត្ថកិច្ច ចុះចាប់ឃាត់ខ្លួនបានទាំង២នាក់ ដកហូតសម្ភារៈ ប្រើប្រាស់ ជក់ថ្នាំញៀនមួយចំនួន។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង៣៥នាទី រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលគ្មានលេខ ក្នុងភូមិព្រៃកី.ខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ លី លុយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានទីលំនៅភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។ និងជនសង្ស័យទី២ ឈ្មោះ ទ្រី ម៉ឺន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់កើតហេតុ មានទីលំនៅភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដែលសមត្ថកិច្ចដកហូត បានរួមាន ដបសម្រាប់ជក់គ្រឿងញៀន ,កញ្ចប់ថ្នាំប្រើរួចចំនួន៧, មួយកញ្ចប់ទៀតជនសង្ស័យចាក់ចោល ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានខាងលើ ពួកគេទាំង២នាក់កំពុងសម្ងំជក់គ្រឿងញៀន ក្នុងបន្ទប់ជួល ហើយត្រូវបានប្រជាពលរដ្ឋក្បែរខាងដឹង ឃើញក៏រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ពងទឹក ចុះចាប់ឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ពងទឹក ដើម្បីសាកសួរ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបន្តចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/2fR9iJcYMX8
មតិយោបល់