ព័ត៌មានជាតិ

លែងបានឃើញមុខលោកគ្រូទៀតហើយ! គ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់នៅក្នុងបឹងយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចព្រែកបត់កសេះ ក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ អ៊ុក សារិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំងទីលំនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅមើលមង ដែលបានរាយដាក់ត្រី នៅឯបឹងខាងក្រោយផ្ទះ ដោយបានកាន់ពោង១ កាដុង១ សម្រាប់ហែលមើលមង និង សម្រាប់ ចាប់ត្រីដាក់ផង។ លុះមកដល់ម៉ោង៦ព្រឹក មានឈ្មោះ យ៉ាត បានមកប្រាប់ប្រពន្ធ និងកូនជនរងគ្រោះថា នៅកន្លែងពាក់មង ចំណុចបឹង មិនឃើញឈ្មោះ លោក គ្រូរិទ្ធ មើលមងទេ។ ពេលនោះប្រពន្ធ និង កូនជនរគ្រោះ បានទៅចំណុចបឹងដែលប្តីបានទៅពាក់មងរកមើល ប្តី និងឪពុកមិនឃើញហើយ ឃើញតែពោង ក៏បានរាវរកតាមរកមើលពីទឹករាក់ ដល់ទឹកជ្រៅ ក៏បានរកឃើញ ជនរងគ្រោះ លង់ទឹកជ្រៅ បណ្តាលឲ្យស្លាប់តែម្តង៕

មតិយោបល់