ប្រជាពលរដ្ឋផ្អើលមើលសត្វក្ងោក៤ក្បាល ដែលហើរចូលភូមិ

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាច្រើននាក់មានទាំងចាស់ ទាំងក្មេង បាននាំគ្នាចោមមើលសត្វក្ងោកចំនួន៤ក្បាល ដែលបានហើរចេញចូលមកក្នុងភូមិរបស់ពួកគាត់ ។

ប៉ុន្តែបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា គេឃើញ សត្វក្ងោកទាំង៤ក្បាលខាងលើនេះតែងតែទុំ នៅលើភូមិគ្រឹះ របស់លោក ហ៊ុន តូ ដែលជាក្មួយបង្កើតរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលមានទីតាំងនៅខាងក្រោយអ៊ីនធឺកុងតឺណង់តាល់ ។លុះដល់ព្រឹកកើតហេតុ ក៏ស្រាប់តែឃើញសត្វក្ងោកទាំងនេះ ហើរចូលភូមិរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានជនខិលខូចបាញ់ស្លាប់មួយក្បាល ចំណែក៣ក្បាលទៀត ហើរចូលផ្ទះប្រចាពលរដ្ឋបង្កឲ្យមានការភ្ញាក់ផ្អើល នាំគ្នាចោមរោមមើលយ៉ាងកក កុញតែម្តង៕

https://youtu.be/BtvTufxsxzs

មតិយោបល់