កាលពីដើមខែកុម្ភ មានជនអនាមិកម្នាក់បានអះអាងថាខ្លួនជាបុគ្គលិករបស់ក្រុមហ៊ុន Yahoo បានបង្ហោះព័ត៌មាន រូបភាពនៃទំព័រ Home page របស់គេហទំព័រ Yahoo ដោយបាននិយាយថា ក្រុមហ៊ុន Yahoo បានប្ដូររូបរាងថ្មីនៃ ទំព័រ Home page។
ប៉ុន្តែនៅពេលនេះ មិនសូវមានអ្នកយកចិត្តទុកដាក់នោះទេ ព្រោះថា វាមិនមែនជារឿងដែលគួរចាប់អារម្មណ៍។
ដោយឡែកកាលពីដើមសប្បាយនេះ អ្នកស្រី Marissa Mayer នាយកប្រតិបត្តិក្រុមហ៊ុន Yahoo បានធ្វើការប្រកាសបង្ហាញ និងដាក់ឲ្យប្រើប្រាស់នូវរូបរាងថ្មីរបស់ទំព័រ Home page។
ចាប់តាំងពីអ្នកស្រី Mayer ឡើងកាន់តំណែងជានាយកប្រតិបត្តិមក ឃើញថា អ្នកស្រីមានផ្លាស់ប្ដូររចសម្ព័ន្ធ និងរបៀបគ្រប់គ្រង់នៅក្នុងក្រុមហ៊ុន ដោយកាលពីចុងឆ្នាំ ២០១២ អ្នកស្រី មានផ្ដល់អាហារថ្ងៃត្រង់សម្រាប់បុគ្គលិកពេញម៉ោង ព្រោះទាំងបានទិញស្មាតហ្វូនចែកជូនម្នាក់១ទៀតផង។
គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ អ្នកស្រី Mayer បានបង្កើតនូវទំនាក់ទំនងល្អថ្មីមួយទៀតជាមួយក្រុមហ៊ុនអ៊ីនធើណែតយក្ស Google ដោយ Google យល់ព្រមទិញទំព័រពាណិជ្ជកម្មទាំងអស់នៅលើគេហទំព័រ Yahoo៕
ព័ត៌មានជាតិ
មតិយោបល់