កណ្តាល: បុរសម្នាក់បែកក្បាល បាក់ជើង រងរបួសជាទម្ងន់ ខណះដែលបុរសទំនើងម្នាក់បានបើករថយន្តបញ្ច្រាសទិស ទៅបុកម៉ូតូ VIVa មួយគ្រឿងដែលកំពុងធ្វើដំណើរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៦ ខែមករាឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ០២ ស្ថិតជាប់រង្វង់មូលសេះស ក្រុងតាខ្មៅ។
នគរបាលចរាចរណ៍បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ី យ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ (រងរបួសធ្ងន់)។ ចំណែកឯម្ចាស់រថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ្ណនៅឡើយទេ ។
បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក កូរ៉ូឡា ពណ៍ស្ករ ពាក់ស្លាកលេខកំពង់ធំ 2A.0216 មួយគ្រឿងបានបើកបរក្នុងល្បឿនលឿន ហើយថែមទាំងបញ្ច្រាសទិសស្លាកសញ្ញា ពីទិសដៅពីត្បូងទៅជើង បំរុងឆ្លងកាត់ស្ពានថ្មតាខ្មៅ ស្រាប់តែមកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Viva ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1C.1488 បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្មា (ស្របច្បាប់ចរាចរណ៍) ស្រាប់តែរថយន្តបើកបញ្ច្រាសទិស(ស្លាកសញ្ញ) បើកបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយបុរសអ្នកដែលម៉ូតូបានខ្ទាតទៅលើផ្លូវ ត្រូវរថយន្តកិនពីលើ រងរបួសបាក់ជើង បែក្បាលភ្លាមៗនៅកន្លែងកើតហេតុ។
ភ្លាមៗនោះដែរជនរងគ្រោះបានត្រូវប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ។
ចំណែកឯវត្ថុតាង មានរថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តបើកមិនគោរពស្លាកសញ្ញាចរាចរណ៍ ហើយថែមទាំងបើកបរក្នុងល្បឿនលឿនថែមទៀតផង៕
មតិយោបល់