ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករឺម៉កចតចោលបាក់ជើងស្តាំ

ភ្នំពេញ៖ បុរសម្នាក់ដោយតែម៉ូតូរបស់ខ្លួនខ្សោយភ្លើងផងនោះបានជិះម៉ូតូចេញពីធ្វើការដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពេញទំហឹងនិងរឺម៉កដែលគេចតទុកចោលបណ្តាលអោយរងរបួសបាក់ជើងខាងស្តាំ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

បុរសដែលរងរបួសបាក់ជើងស្តាំនោះមានឈ្មោះ រស សល់ អាយុ៣៩ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាកនៅភូមិព្រៃស្នួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពត៌មានបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកគប់ពណ៌ស្លែពាក់ស្លាកលេខកណ្តាល1J 5532 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុក៏វាកអើនិងរឺម៉កដែលគេចតទុកចោលជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយដួលរងរបួសបាក់ជើងស្តាំតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យចំណែកម៉ូតូសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកដើម្បីប្រគល់ជូនម្ចាស់វិញនៅពេលក្រោយ៕

មតិយោបល់