ព័ត៌មានជាតិ

ពេលយប់ទៅជប់លាងលុះព្រឹកឡើងឃើញដេកស្លាប់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបងប្រុសប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ខាងក្រោយផ្ទះរបស់ឪពុក បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៧ ព្រឹកថ្ងៃទី ១៦ មករា ២០១៧ នៅក្រុម៤ ផ្លុវ ៩២ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សពមានឈ្មោះ ញ៉ែម ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅក្នុងរោងកម្មករបូរីជីបម៉ុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងមានស្រុកកំណើតនៅភូមិព្រែកសាម៉ាន់ ឃុំសាម៉ាន់ ស្រុកឈ្លោង ខេត្តក្រចេះ។

ប្រភពពីសាច់់ញាតិបានអោយដឹងថា កាលពីល្ងាចថ្ងៃទី១៥ ជនរងគ្រោះបានទៅជប់លាងជាមួយបងប្រុស ឈ្មោះ បុល នៅសង្កាត់បឹង កក់២ ខណ្ឌទួលគោក រហូតដល់ម៉ោង ២៣ យប់ទើប ជនរងគ្រោះបានជិះម៉ូតូម្នាក់មួយគ្រឿង ត្រឡប់មកផ្ទះវិញ ខណះ ជិះម៉ូតូមក ដល់ក្បែរបុរីជីបម៉ុង ឬទ្ធី ស្រាប់តែឈ្មោះ បុល ជិះបុកគោ បណ្តាលអោយដួល បែកមុខមាត់ ពេលនោះជនរងគ្រោះដែលជាប្អូន(សព)ឃើញបងដួលម៉ូតូរបួសបែបនេះ ក៍ ជួនបងប្រុសត្រឡប់មកផ្ទះវិញនៅភូមិត្រពាំងស្វាយចំណុចកើតហេតុ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីសំរាកមួយយប់។

លុះព្រឹកឡើងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ បងប្រុសឈ្មោះ បុល បានទៅគោះទ្វារដាស់ប្អូនអោយទៅធ្វើការ ស្រាប់តែឃើញប្អូនមានសភាពរឹង មិនមានដង្ហើម មិនដឹងថាស្លាប់តាំងពីពេលណាបង្ករអោយមានការភ្ញាក់ផ្អើល។ ទើបរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកពិនិត្យ។

ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសលវិច្ច័យរួចមកបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែនបន្ទាប់មកសពត្រូវសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់