(បន្ទាយមានជ័យ)៖ មុខសញ្ញាចែកចាយថ្នាំញៀនដ៏សកម្មចំនួនពីរនាក់ត្រូវបានចាប់ខ្លួនហើយដកហូតថ្នាំញៀនបានជិត៤០០គ្រាប់។ករណីឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោងប្រមាណជិត៨យប់ថ្ងៃទី០២ខែមេសាឆ្នាំ២០១៦នៅចំនុចភូមិវត្តចាស់ឃុំនិងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបាននិយាយថាជនសង្ស័យទាំងពីរនាក់មានឈ្មោះ ១-ហុក សុឃីម ភេទប្រុស អាយុ ២៧ឆ្នាំរស់នៅចំនុចចាប់ខ្លួនខាងលើ ២- ទួន រឿ ភេទស្រី អាយុ ៤៣ឆ្មាំរស់នៅក្នុងភូមិកណ្តាលឃុំ-ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន៣៩៤គ្រាប់។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្រោមការសាកសួរពីមន្រ្តីជំនាញនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
មតិយោបល់