(ភ្នំពេញ): ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកទេសរដ្ឋមន្រ្តី ឱម យិុនទៀង បានថ្លែងថាឆ្នាំថ្មីនេះនិងមានការបណ្តុះបណ្តាលបច្ចេកទេស។
ការថ្លែងបែបនេះគ្រាដែលអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បានជួបជាផ្លូវការជាមួយគណប្រតិភូ ខេត្ត គ័ង សុី ប្រទេសចិន នៅរសៀលថ្ងៃទី៣មីនា ២០១៦ នៅអង្គភាពប្រឆាំងអំពើពុករលួយ ។
លោក អុី ឈុនសឹង សមាជិកគណ:កម្មាធិការអចិន្រ្តៃ នៃគណ:កម្មាការបក្សកំុមុយនីស្តចិន ផ្នែកអធិការកិច្ច វិន័យខេត្តគ័ងសុី ប្រទេសចិន បានថ្លែងថា ដំណើរទស្សន:កិច្ចលើកនេះគឺដើម្បីបង្រើនការប្រឆាំងអំពើពុករលួយជាមួយស្ថាប័ន កម្ពុជា ។
សូមបញ្ជាក់ថា ក្រោយពីគណ:ប្រតិភូចិន បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅមោ៉ងជាង១២ថ្ងៃត្រង់ នៅមោ៉ងជិត៤រសៀល ក្រោយការមកដល់ប្រទេសកម្ពុជារយះពេលជាង៣មោ៉ង គណ:ប្រតិភូប្រទេសទាំងពីរក៍បានជួបពិភាក្សាគ្នា ស្តីពីការទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ ។
មតិយោបល់