ព័ត៌មានជាតិ

ម៉ូតូសង់ បុកម៉ូតូដឹកទឹកកក បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ រងរបួសធ្ងន់ ខណ:កំពុងជិះម៉ូតូម្នាក់ឯង ត្រូវបុរសម្នាក់ជិះម៉ូតូ ដឹកទឹកកកមួយគ្រឿងទៀតមកបុកចំពីចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១០៩ កែងនឹងផ្លូវ២១៧ស្ថិតក្នុងសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ងែត សុភា ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្ស ស្នាក់នៅម្ដុំផ្សារថ្មី ។ចំណែកបុរសអ្នកបើកម៉ូតូដឹកទឹកកក មានឈ្មោះ សៀង សៀន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករដឹកទឹកកក ស្នាក់នៅម្ដុំអូរឫស្សី ស្នាក់នៅម្ដុំផ្សារអូរឫស្សី។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1G-7276 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ ស៊េរីចាស់ដឹកទឹកកកក ធ្វើដំណើតាមបណ្ដោយផ្លូវលេខ២១៧ ចូលមកផ្លូវលេខ១០៩ក្នុងទិសដៅពីលិចទៅកើត បត់ឆ្វេង ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាយឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកហុងហាក់។

ក្រោយកើតហេតុ ម៉ូតូដឹកទឹកកក នឹងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

//youtu.be/lu6OiOM1Fwk

មតិយោបល់