ព័ត៌មានជាតិ

ជនជាតិក្រិចម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួច

ភ្នំពេញ: បុរសជនជាតិក្រិចម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ធ្វើការឃាត់ខ្លួន ករណីជននេះ ចូលលួចសំលៀកបំពាក់ ក្នុងហាងអាន់ឌឺអាម័រ មួយកន្លែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងផ្សារអីអន២ ហាងអាន់ឌឺអាម័រ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ THEODOROU KONSTANTINOS ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិក្រិច មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) កាន់លិខិតឆ្លងដែនលេខ AN3080213 ។ ចំណែកជនរងគ្រោះ ឈ្មោះ មាស បូរី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនវ៉ល់ម៉ាកខេម ស្នាក់នៅផ្ទះលេខ៧ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារបន្សល់ទុកមានខោជើងវែងចំនួន០១, ខោជើងខ្លីចំនួន២, អាវយឺតដៃខ្លីចំនួន០១ ប្រគល់ឲ្យជនរងគ្រោះវិញ និង (ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកហូវៃ និងលិខិតឆ្លងដែន០១ របស់ជនសង្ស័យ )។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានចូលក្នុង ហាងលក់សំលៀកបំពាក់ខាងលើ រួចបានធ្វើសកម្មភាពលួចយកសំលៀកបំពាក់ ក្នុងហាងអាន់ឌឺអាម័រ ក្នុងផ្សារអីអន២ បន្ទាប់មកជនរងគ្រោះឃើញ ក៏បានធ្វើការឃាត់នាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញ ថ្មីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់