ព័ត៌មានសេដ្ឋកិច្ច

កូរ៉េ គ្រោងបោះទុន ២០០០លានដុល្លារ សង់មន្ទីរពេទ្យលំដាប់អន្តរជាតិ នៅក្រុងតាខ្មៅ’

ក្រុមហ៊ុនកូរ៉េ GMG គ្រោងបោះទុនប្រមាណ ២ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់មន្ទីរពេទ្យលំដាប់អន្តរជាតិ និងសាកលវិទ្យាល័យវេជ្ជសាស្រ្តស្តង់ដា នៅក្រុងតាខ្មៅ។ នេះបើយោងតាមការឲ្យដឹងពីមន្ទីរសុខាភិបាលខេត្តកណ្តាល។

ក្រុមហ៊ុន GMG បានចុះអនុស្សរណៈយោគយល់ជាមួយ មន្ទីរសុខាភិបាលខេត្តកណ្តាល ស្តីពី គម្រោងសាងសង់មន្ទីរពេទ្យ និងសាកលវិទ្យាល័យ កាលពីថ្ងៃទី ១០ ខែមករា កន្លងទៅនេះ។

លោកស្រី Yoo Rina អគ្គនាយិកាក្រុមហ៊ុន GMG បានឲ្យដឹងថា គម្រោងនេះ នឹងលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ឲ្យកាន់តែមានសមត្ថភាពប្រសើរឡើង ហើយក្រុមហ៊ុន GMG នឹងផ្តល់សម្ភារបរិក្ខាវេជ្ជសាស្រ្តផ្គត់ផ្គង់មន្ទីរពេទ្យ រួមទាំងផ្តល់វេជ្ជបណ្ឌិតជំនាញ មកផងដែរ។

ក្រៅពីមន្ទីរពេទ្យ សាកលវិទ្យាល័យវេជ្ជសាស្រ្ត និងផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ឲ្យមានឱកាសអាចអភិវឌ្ឍន៍សមត្ថភាពកាន់តែប្រសើរផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងខាងលើនេះ អាចនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៧នេះ ហើយបញ្ចប់នៅត្រឹមឆ្នាំ ២០២០ខាងមុខ៕

មតិយោបល់