ព័ត៌មានជាតិ

ឆេះតូបលក់គ្រឿងតុបតែងរថយន្ត ក្បែរស្ថានីយ៍ប្រេងឥន្ទ: ខូចខាតទ្រព្យអស់ទឹកប្រាក់៣០០០$

(ភ្នំពេញ)៖តូបលក់គ្រឿងបន្លាស់តុបតែងរថយន្តមួយកន្លែងស្ថិតខាងក្រោយហាងគុយទាវសេលិបត្រូវបានអគ្គីភ័យលេបត្របាក់ទាំងព្រឹកព្រលឹមស្ទើរទាំងស្រុងតែសំណាងល្អពំុអ្នករងរបួសនោះទេ។ហេតុការណ៍ឆេះតូបលក់គ្រឿងបន្លាស់តុបតែងរថយន្តនោះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០១៦នៅចំណុចផ្ទះលេច៤១ក្រុម១១៩ភូមិ០៩នៅផ្លូវលេខ៨៦ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ម្ចាស់តូបលក់ដូរគ្រឿងតុបតែងរថយន្តដែលរងការខូចខាតនោះឈ្មោះទេព សុជាតិ ភេទប្រុសអាយុ៣១ឆ្នាំស្នាក់នៅកន្លែងកើតហេតុ។
ប្រភពព័ត៌ពីប្រជាពលរដ្ឋជិតខាងកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុដែលអ្នកខ្លះបានក្រោកពីដំណេកនិងអ្នកខ្លះទៀតនៅមិនទាន់ក្រោកនៅឡើយស្រាប់តែមានហេតុការណ៍ភ្ញាក់ផ្អើលថាមានអគ្គីភ័យកើតឡើងព្រោះគេឃើញផ្សែងហុយសន្ធប់លាយឡំជាមួយអណ្តាតភ្លើងឆេះចេញពីតូបលក់ដូរគ្រឿងតុបតែងរថយន្តស្ថិតខាងក្រោយហាងគុយទាវសេលិប ពេលនោះម្ចាដ់ផ្ទះក៏ដូចជាអ្នកជិតខាងបាននាំគ្នាជួយអន្តរាគមន៍ជួយពន្លត់ដោយអ្នកខ្លះបាញ់បំពង់អគ្គីភ័យនិងអ្នកខ្លះទៀតយកទឹកមកជះតែមិនអាអាគ្រប់គ្រងបានភ្លើងកាន់តែឆេះខ្លាំងៗឡើងនោះក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន០៩គ្រឿងមកជួយអន្តរាគមន៍ភ្លាមៗផងដែរទើបបាញ់ពន្លត់ជាស្ថារពវិញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាដោយតាមម្ចាស់តូបកើតហេតុបានបំភ្លឺប្រាប់សមត្ថកិច្ចថាមូលហេតុដែលបណ្តាលឲ្យឆេះនេះគឺមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេ)ខ្សែភ្លើងចេញពីពិដានដំបូលធ្លាក់ភ្លើងប៉ះឥវ៉ានខាងក្រោមទើបឆេះកាន់តែខ្លាំងឡើងដូច្នេះ។
សមត្ថិច្ចបន្តទៀតថាការឆេះនៅតូបលក់គ្រឿងតុបតែងរថយន្តរថយន្តនោះមានទំហំ3×8ដោយឆេះអស់៨០ភាគរយបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់៣០០០ដុល្លារ។រថយន្តពន្លត់អគ្គីភ័យចំនួន០៩គ្រឿងមកជួយអន្តរាគមន៍ប្រើប្រាស់អស់ទឹក០៣ឡានទើបរលត់ជាស្ថារពវិញនៅវេលាម៉ោង០៦ព្រឹកថ្ងៃដដែលមិនរាលដាលដល់តូបជិតខាងឡើយនិងមិនមានអ្នករបួសនោះទេ៕

img_2403-1.jpg

img_2402-1.jpg

img_2400-1.jpg

img_2401-1.jpg

img_2404-1.jpg

img_2399-2.jpg

img_2443.jpg

img_2444.jpg

img_2442.jpg

img_2445.jpg

មតិយោបល់