ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវជនដៃដល់ កាប់រយះក្ដោងច្រមុះហូរឈាមស្រោចខ្លួន ខណៈផឹកសីុទំនាស់ពាក្យសំដី

(ព្រះសីហនុ)៖ កាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី ២៤ មីនា ២០១៦ មានហេតុការណ៍យុវជនម្នាក់ត្រូវគូរទំនាស់កាប់រយះច្រមុះហូរឈាមជោគខ្លួនសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់. នៅចំណុចជិតរោងចក្រញូវស្តារ ភូមិ១សង្កាតលេខ១ ខេត្តព្រះសីហនុ ។
ដំបូងឡើយគេឃើញមានបុរសពី៤-៥នាក់បានផឹកសុី ជាមួយគ្នាស្រាបតែវេលាម៉ោងកើតហេតុខាងលើ បានឃើញយុវជនម្នាក់ដេកដួលក្នុងថ្លុកឈាមសន្លប់បាត់ទៅហើយ ។ ឃើញដូច្នេះអ្នកជិតខាងបានជួយសែងទៅមន្ទីរពេទ្យដែលនៅជិតផ្ទះជួល តែដោយសាររបួសធ្ងន់ធ្ងរ ទើបទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យសេតេ ដឹកយកទៅសង្គ្រោះ ។
ជនរងគ្រោះឈ្មោះ សុខខឿន ស្រុកកំណើតភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។

ជនដៃដល់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយកង្ករួចបានរត់គេចខ្លួនបាត់ ។

គួររំលឹកផងដែរថាជនបង្ករនិងជនរងគ្រោះ ជាកម្មកររោងចក្រញូវស្តារដូចគ្នាជួលផ្ទះជិតគ្នា ។
សមត្ថកិច្ចកំពង់ស្វែងរកចាប់ខ្លួន យកមកសួរនាំនិងកសាងសំណុំរឿងទៅតុលាការដើម្បីចាត់តាមនិតិវិធីច្បាប់ ។

   
    
 

មតិយោបល់