ភ្នំពេញៈ ជនបរទេសម្នាក់ ដេកស្លាប់នៅក្នុងសណ្ឋាគារ ហាម៉ឺនី រីវើ អូតែល HARMONY RIVER HOTEL ផ្ទះលេខ៣៣៧ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលនៅម៉ោង១និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។
សពជនបរទេសមានឈ្មោះ Michel Ducharme ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិកាណាដា ជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ GI314929 ចូលមកស្នាក់នៅសណ្ឋាគារខាងលើកាលពីថ្ងៃទី២៥ និងបានទៅមន្ទីរពេទ្យពិនិត្យមើលសុខភាពផងដែរ។
ដោយខាងបុគ្គលិកសណ្ឋាគារមិនឃើញជនរងគ្រោះរយៈពេល២ថ្ងៃ បានយកសោទៅចាក់ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់តែម្តង ហើយរាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យ។
បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីស្វែងរកសាច់ញាតិ និងទាក់ទងទៅស្ថានទូតសាម៉ី៕
https://youtu.be/rLpjKmi4GQU





មតិយោបល់