ព័ត៌មានជាតិ

ឆក់​កាបូប​ពី​ជនបរទេស ដោយសាររួមភេទមិនឲ្យលុយ…

ភ្នំពេញៈ ជនសង្ស័យភេទទី៣ម្នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតចាប់បាន​ ហើយវាយមួយដៃមួយជើងរបួសយ៉ាងដំណំ ទើបប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង១រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ១៣០ ត្រង់ចំណុច​សួនច្បារ​មាត់ទន្លេ ក្នុង​សង្កាត់​ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ​ជា​ភេទ​ទី៣ ដែល​ឃាត់ខ្លួន​បាននោះ ​ឈ្មោះ ​សាន់ ដូ​រី​កា ភេទ​ប្រុស តែងខ្លួន​ធ្វើ​ស្រី អាយុ១៧ឆ្នាំ ធ្វើការ​នៅ​បា​បារាំង ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

បើតាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​តែងខ្លួន​ធ្វើជា​ស្រី (ភេទ​ទី៣) ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនជាតិ​បរទេស ដែល​អង្គុយ​ហូប​អី​នៅក្នុង​ភោ​ជនី​ដ្ឋា​ន​មួយកន្លែង​បានសម្រេច។ បន្ទាប់មកជនសង្ស័យ​បម្រុង​រត់គេច តែ​សំណាងអាក្រក់ ប្រជាពលរដ្ឋ​នាំគ្នា​អន្តរាគមន៍​ចាប់បាន​នៅលើ​សួនច្បារ​មាត់ទន្លេ​នាំគ្នា​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង ​បណ្តាលអោយ​រងរបួស​យ៉ាងដំណំ។

តាម​ការរៀបរាប់រ​បស់​ជនសង្ស័យ​ជា​ភេទ​ទី៣ ឱ្យដឹងថា ខ្លួន​ឆក់​កាបូប​ពី​ជនបរទេស​នោះ មកពី​ជនជាតិ​បរទេស​នោះ ​បបួល​គេ​ទៅ​រួមរ័ក​ក្នុង​តំលៃ50$ នៅផ្ទះ​សំណាក់​ “លី​លី” ពេល​រួមរ័ក​រួចហើយ​ជនជាតិ​បរទេស​នោះ មិន​ព្រមឱ្យ​លុយ​ ទើប​រូបគេ​ខឹងក៏​ឆក់​កាបូប​ហើយ​រត់​តែម្តង ប៉ុន្តែសំណាងមិនល្អ ត្រូវចាប់បាន​ ហើយវាយយ៉ាងចាស់ដៃ​៕

មតិយោបល់