ព័ត៌មានជាតិ

លោ​ក​ ​M​o​u​rin​h​​o ​​ នឹ​ង​ដា​​ក់​កី​ឡា​ក​រ​វ័​យ​ក្មេ​ង​​​ក្នុ​ង​ក្លិ​ប​ឲ្យ​លេ​ង​​​ជា​មួ​យ​នឹ​ង​ឈុ​ត​ធំ​​

អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea លោក Jose Mourinho បានឲ្យដឹងថា គាត់នឹង​បង្ហាញអ្នកលេង ម្នាក់ ឬ២នាក់ ​ជាមួយនឹង​ឈុតធំ​ជាលើកដំបូង ប៉ុន្តែមិនមែនមានន័យថា នឹង​បញ្ចូលទៅក្នុងទីលាន​គ្រប់​អ្នកលេងវ័យក្មេងឡើយ ។​
ក្នុងនោះដែរ លោក Jose Mourinho ក៏បានឲ្យដឹងថា ទីនេះក៏គ្មានកន្លែង​សម្រាប់អ្នក ដែលមិនបានត្រៀមខ្លួននោះដែរ ។​
កីឡាករវ័យក្មេងមួយចំនួនដែលជ្រើសរើសយក មកលេងនោះ អាចជាលក្ខណៈខ្ចីជើងតែប៉ុណ្ណោះ ​ដោយអាចលេងក្នុងក្របខណ្ឌ Premier League ឬ Championship តែមិនមែនលេង​រាល់​ការប្រកួតនោះទេ​។
កីឡាករវ័យក្មេង ដែលត្រូវយកមកដាក់លេងនោះមាន កីឡាករ Ruben Loftus-Cheek អាយុ ១៩ ឆ្នាំ និង Dominic Solanke អាយុ ១៧ ឆ្នាំ ដែលត្រូវដាក់ឲ្យលេង​ជាមួយនឹងឈុតធំ ជាលើកដំបូង ។ អ្នកចាត់ការទូទៅ សញ្ជាតិព័រទុហ្គាលនេះ ក៏បានឲ្យដឹងបន្តថា កីឡាករ Ruben Loftus-Cheek នៅរដូវកាលបន្ទាប់លេង ជាកីឡាករវ័យក្មេងទៀតហើយ គាត់នឹងក្លាយជាកីឡាករឈុតធំ ៕
jose-mourinho-chelsea-sporting_3210958

មតិយោបល់