ព្រះសីហនុៈ អគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នង បានសម្រេចនៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោង ៩ព្រឹក ថ្ងៃទី ២៩ មករា ឆ្នាំ២០១៧ ។
ក្នុងហេតុការណ៏នេះ លោក ឆាយ សុគន្ធដា អភិបាលស្រុក បានដឹកនាំដោយផ្ទាល់នូវកម្លាំងសមត្ថកិច្ចនគរបាល អាវុធហត្ថ និងប្រជាការពារភូមិ ដើម្បីជួយអន្តរាគមន៏ដល់គ្រួសាររងគ្រោះ និងបង្ការការរាលដាលនៃកំសួលភ្លើង ដែលបង្រុងនឹងលេបត្របាក់ដល់លំនៅដ្ឋាន ក្បែរៗនោះ ។
មកដល់ពេលនេះ ផ្ទះប្រជាពលរដ្ឋ ឈ្មោះ លី អ៊ួង ភេទស្រី ត្រូវបានភ្លើងឆេះអស់ (រំដោះសម្ភារៈបានប្រហែល ២០% ) ហើយផ្ទះប្រជាពលរដ្ឋដែលនៅសងខាង មិនមានរងការខួចខាតទេ៕
មតិយោបល់