ព័ត៌មានជាតិ

រន្ធត់ណាស់! កម្មករសិប្បកម្មផលិតក្រដាសឡាំងម្នាក់ រុញក្រដាសចូលម៉ាស៊ីនកាត់ ភ្លាត់ស្នៀតរអិលដៃចូល បណ្ដាលឲ្យគាបជាប់ បែកប្រអប់ដៃម្ខាង

ភ្នំពេញៈ កាលពីវលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងសិប្បកម្ម ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីយុវជនជាកម្មករសិប្បកម្មផលិតក្រដាសឡាំងម្នាក់ ខណៈកំពុងធ្វើការងារ រុញក្រដាសចូលម៉ាស៊ីនកាត់ ភ្លាត់ស្នៀតរអិលដៃចូល បណ្ដាលឲ្យគាបជាប់ក្នុងម៉ាស៊ីន បែកប្រអប់ដៃឆ្វេង ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា អំទ្បុងពេលម៉ោងធ្វើការ សុខៗ ស្រាប់តែឮសំទ្បេងស្រែកឲ្យជួយ ទើបនាំគ្នាផ្អើលឆោឡោ ទៅមើលស្រាប់តែឃើញដៃជនរងគ្រោះ គាបដៃជាប់និងម៉ាស៊ីនបាត់ទៅហើយ។

ក្រោយកើតហេតុ អ្នករួមការងារ បានទាក់ទងទៅក្រុមសង្គ្រោះ៧១១ មកជួយសង្រ្គោះបឋម និងដឹកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះបន្ត៕

មតិយោបល់