ព័ត៌មានជាតិ

ស្ត្រីម្នាក់ ត្រូវចោរ ឆក់យកកាបូបលុយ និងទូរសព្ទទៅបាត់!..

ភ្នំពេញៈ ស្ត្រីម្នាក់ ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបលុយរបស់ខ្លួនដែលមានលុយចំនួន ១លានរៀល និងទូរសព្ទម៉ាក IPhone 6 Plus មួយគ្រឿង បានសម្រេចរួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលេខ២១៥ កែងនឹងផ្លូវលេខ១៦៤ ទល់មុខនឹងភោជនីយដ្ឋាន សមុទ្ររីករាយ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសម្តីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿង ចេញពីសំណង់១២ ក្នុងគោលបំណងសំដៅទៅផ្ទះ ដែលស្ថិតនៅសង្កាត់ច្រាំងចំរះ២ នៅខណ្ឌឫស្សីកែវ។ ខណៈពេលដែលនាងកំពុងតែជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យម្នាក់ ជិះម៉ូតូមកក្បែរ រួចធ្វើសកម្មភាពឆក់កាបូបលុយពីនាង បានសម្រេច បណ្តាលឲ្យគាត់ដួលម៉ូតូអូសនឹងផ្លូវ រងរបួសស្រាល។

នារីរងគ្រោះបានបញ្ជាក់ទៀតថា កាបូបលុយដែលជនសង្ស័យធ្វើសកម្មភាពឆក់យកពីខ្លួននោះ នៅក្នុងនោះមាន ទឹកប្រាក់ចំនួន១លានរៀល និងទូរសព្ទ ម៉ាក IPhone6 Plus ចំនួន១គ្រឿងផងដែរ ៕

មតិយោបល់