ភ្នំពេញៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់ ពាក់ពន្ធ័នឹងករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន ១៥កញ្ចប់ដាវស៊ាំម៉ូរ៉ៃ រួមនិងវត្ថុតាងមួយចំនួនទៀត។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទី យប់ឈានចូល ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខសាលា បឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុននឹងឈានដល់ការចាប់ខ្លួន ជនសង្ស័យខាងលើបាន កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ លុះបានមកដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យម្នាក់ ដោយមានការសង្ស័យសមត្ថកិច្ចបានចុះធ្វើការឆែកឆេរ រកឃើញមានថ្នាំញៀនជាប់នឹងខ្លួន ទើបឃាត់ខ្លួនយកមកធ្វើការសាកសួរ។ ក្រោយពីសាកសួររួចមក ជនសង្ស័យខាងលើបានសារភាពថា ថ្នាំញៀនខាងលើ គឺខ្លួនបានទិញ ពីជនសង្ស័យ២នាក់ទៀត រួមនិងក្មេងមិនទាន់គ្រប់អាយុម្នាក់ ដែលជាអ្នកចែកចាយនិងជួញដូរ ទើបសមត្ថកិច្ចបញ្ជាឲ្យជនសង្ស័យខាងលើ នាំទៅបង្ហាញទីតាំងដែលក្រុមខាងលើស្នាក់នៅ ទើបឈានទៅដល់ការចាប់ខ្លួនបាន៣នាក់បន្ថែមទៀត ដកហូតបាន ថ្នាំញៀនចំនួន១៥កញ្ចប់ ,ដាវមួយដើម រួមនិងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីឃាត់ខ្លួនធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕



មតិយោបល់