ព័ត៌មានអន្តរជាតិ

ផ្ទុះការតវ៉ាយ៉ាងខ្លាំងនឹងរដ្ឋាភិបាលនៅរូម៉ានី បន្ទាប់ពីចេញក្រឹត្យមួយ អាចរំដោះមន្ត្រីពុករលួយ …

រ៉ូម៉ានី: រដ្ឋធានី Bucharest របស់ប្រទេសរ៉ូម៉ានី បានផ្ទុះការតវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងរដ្ឋាភិបាល បន្ទាប់ពីក្រឹត្យមួយ ត្រូវបានអនុម័ត ដោយវាអាចរំដោះមន្ត្រីប្រព្រឹត្តអំពើពុករលួយរាប់សិបនាក់ ចេញពីពន្ធនាគារ ។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៧។

ហ្វូងមនុស្សយ៉ាងហោចណាស់ ១៥០.០០០ នាក់ ត្រូវបានគេរាយការណ៍ថា បានស្ថិតនៅខាងក្រៅការិយាល័យ រដ្ឋាភិបាល កាលពីថ្ងៃពុធ និងក៏មានការប្រមូលផ្តុំគ្នា នៅតាមទីប្រជុំជន និងទីក្រុងដទៃទៀតផងដែរ។

ក្រុមអ្នកតវ៉ាមួយចំនួន នៅក្នុងរដ្ឋធានី បានបោះផាវ និងគ្រាប់បែកផ្សែង ដើម្បីជាឆ្លើយតបទៅនឹងឧស្ម័នបង្ហូរទឹកភ្នែក របស់ប៉ូលិស។

រដ្ឋាភិបាលឆ្វេងនិយម ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី Sorin Grindean ខាងគណបក្សប្រជាធិបតេយ្យសង្គម (PSD) បាននិយាយថា ក្រឹត្យនោះ ត្រូវបានធ្វើទ្បើងដើម្បីបន្ធូរបន្ថយភាពចង្អៀតណែន នៅក្នុងពន្ធនាគារប៉ុណ្ណោះ។

ប៉ុន្តែក្រុមអ្នករិះគន់និយាយថា លោក Grindeanu កំពុងព្យាយាមដោះលែងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានផ្តន្ទាទោសពីបទពុករលួយ។

សូមជំរាបថា អនុក្រឹត្យនោះ ត្រូវបានអនុម័តកាលពីចុងថ្ងៃអង្គារ។

មតិយោបល់