ភ្នំពេញ: ប្រសិនបើលោកអ្នកធ្វើដំណើរ មកដល់ផ្លូវបំបែកចំការដូង សិ្ថតនៅខាងជើងនៃអធិការខណ្ឌដង្កោ ជាពិសេសនៅពេលល្ងាច លោកអ្នកប្រាកដជាសង្កេតឃើញថា មានរថយន្តធុនធំដែលផ្ទុកទំនិញលើសទម្ងន់ និងរថយន្តសន្តោងកុងទីន័រ បានបង្ករការកកស្ទះ និងបង្ករឲ្យមានការភិតភ័យយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ។
សូមបញ្ជាក់ថាសាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសមួយ ហាមមិនឲ្យរថយន្តដឹកធ្ងន់ ព្រមទាំងរថយន្តសន្តោងកុងទីន័រចូលក្នុងក្រុង នៅមុនម៉ោង ៦ព្រឹករហូតដល់ម៉ោង៨យប់ ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនដែលរស់នៅទីនោះ មានការត្អូញត្អែរថា សេចក្តីប្រកាសរបស់លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ហាក់គ្មានតម្លៃសូម្បីតែបន្តិច ព្រោះមន្ត្រីដែលអនុវត្តច្បាប់មួយចំនួនគ្មានបានយកចិត្តទុកដាក់អ្វីសោះ លើសេចក្តីប្រកាសឡើយ ដោយសារពួកគាត់បានទទួលផលប្រយោជន៍ និងមានការខ្លាចរអាចំពោះលោកធំមួយចំនួន ដែលមានផ្កាយពាក់លើស្មា៕
មតិយោបល់