លោក ហ៊ុន បញ្ញាបុត្រ បន្ទាប់ពីបង្ហាញភាពផ្អែមល្អែមចាក់ទឹកមិនលេច ជាមួយតារាសម្តែង កញ្ញា គីម ចន្ទបរមី ពេលនេះលោកបានងាកមកបង្ហាញសកម្មភាពធ្វើសប្បុរសធម៌ជួយដល់សង្គម ជាមួយតារាចម្រៀងជើងចាស់ លោក សាន ផានិត ។
សកម្មភាពនេះ បានធ្វើឲ្យមិត្តភក្តិរបស់លោក ក្នុងបណ្តាញសង្គមហ្វេសប៊ុកសាទរយ៉ាងខ្លាំង ដោយថ្ងៃតែ១ លោកបាននាំយកថវិកា និងសម្ភារៈប្រើប្រាស់ ដោយក្នុងនោះក៏មានថវិកា តារបស់ខ្លួន គឺលោក ហ៊ុន ណេង ផងដែរជួយសិល្បៈករម្នាក់ជួបបញ្ហាជីវភាព និងលោកតាម្នាក់ ត្រូវកូនយកមកបោះបង់ចោលនៅវត្តអារាម ។
លោក ហ៊ុន បញ្ញាបុត្រ បានបង្ហាញសារជាសាធារណៈកាលពីម្សិលឲ្យដឹងថា ថាថ្ងៃនេះបានចុះមកជួបផ្ទាល់លោកតាដែលត្រូវកូនអកត្តញ្ញូយកមកបោះបង់ចោលនៅមុខវត្តក្រពើហា ដែលលោកតាមានសភាពទ្រុឌទ្រោម នឹងមានជំងឺចាស់វង្វេង។
លោកបានបន្តសរសេរថា បន្ទាប់ពីផ្ដល់សំភារះនឹងថវិកាជូនលោកតាហើយពួកលោកក៏បានបន្តដំណើរទៅជួបផ្ទាល់នូវតារាកំប្លែងជើងចាស់គឺលោកអ៊ុំចេក ដែលគាត់កំពុងតែឈរលក់ទឹកសុទ្ធនៅខាងមុខរោងចក្រជាមួយប្រពន្ធចំណែកម្ដាយរបស់គាត់ដែលមានអាយុ៨៦ឆ្នាំកំពុងតែមានជំងឺជាទំងន់ ។ ក្នុងនោះដែរ លោក ក៏បានបង្ហាញសារក្នុងលក្ខណៈអំពាវនាវឲ្យទស្សនិកជន ចែកទានខ្លះៗ ដល់តារាកំប្លែង ក៏ដូចជាលោកតា ដែលត្រូវកូនយកមកបោះបង់ចោលនៅវត្តខាងលើ ។
លោក សាន ផានិត តារាចម្រៀងជើងចាស់ បានលើកឡើងថា លោកពិតជាសប្បាយរីករាយ ដែលឃើញលោក ហ៊ុន បញ្ញាបុត្រ បានចូលរួមធ្វើអំពើសប្បុរសធម៌ ជាមួយលោក ដើម្បីជួយដល់សង្គមជាតិយ៉ាងដូច្នោះ ។ លោកថា ពួកយើងនឹងបង្ហាញខ្លួន លើកក្រោយៗទៀត ដើម្បីចូលរួមជួយដល់សង្គម ជាពិសេសជួយជនខ្វះខាតខ្លាំង ក្នុងគោលជំហរមួយដ៏ត្រឹមត្រូវ ៕
ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=eFW9a2-tmUI&feature=youtu.be
មតិយោបល់