ព័ត៌មានជាតិ

បង្ហាញមុខសញ្ញ លួច ឆក់ ប្លន់ និងប្រើប្រាស់គ្រឿងញៀន២នាក់ ព្រមទាំងប្រគល់ម៉ូតូជូនជនរងគ្រោះវិញ

ភ្នំពេញ: លោកវិរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែន សុខធ្វើការបង្ហាញមុខជនសង្ស័យជាមុខសញ្ញា លួច ឆក់ ប្លន់ និងប្រើប្រាស់គ្រឿងញៀន២នាក់កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។

លោកអធិការ ម៉ក់ ហុង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មុខសញ្ញាឆក់ប្លន់និងប្រើប្រាស់គ្រឿងញៀនទាំង២នាក់ ដែលត្រូវបានបង្ហាញមុខនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នេះគឺត្រូវបានកម្លាំងល្បាតអន្តរាគមន៍ខណ្ឌសែនសុខ បង្ក្រាបបានកាលពីវេលាម៉ោង៥និង៤0នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវណតប៊្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទី១-ឈ្មោះ ស៊ុ ហឹត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣០ ភូមិសែនសុខទី០៦ សង្កាត់ឃ្មួញខណ្ឌសែនសុខ និងទី២-ឈ្មោះ សាន វិសាល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ3E1 ផ្លូវ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

គួររំលឹកថា មានករណីប្លន់ប្រដាប់អាវុធបានសម្រេចម៉ូតូមួយគ្រឿង ម៉ាក ZoomerX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FU-7863 (ស្លាកលេខបាត់ហើយ) កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ តាមផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីនារីរងគ្រោះឈ្មោះ ឡេង ស្រីលីន អាយុ២០ឆ្នាំ មុខរបរបកប្រែរភាសាចិន ស្នាក់នៅផ្ទះជួលភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ក្រោយពីបង្ហាញមុខសញ្ញា លួច ឆក់ ប្លន់ ទាំងពីរនាក់រួចមក លោក ម៉ក់ហុង អធិការខណ្ឌសែនសុខបានប្រគល់ម៉ូតូ១គ្រឿងដែលត្រូវក្រុមជនសង្ស័យប្លន់ជូនម្ចាស់វិញ ហើយលោកក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់កងកម្លាំងរបស់លោកដែលបានខិតខំបំពេញភារកិច្ចចំនួន៥០ម៉ឺនរៀលផងដែរ៕

photo_2016-05-09_15-13-16

photo_2016-05-09_15-13-06

photo_2016-05-09_15-13-08

photo_2016-05-09_15-13-11

photo_2016-05-09_15-13-13

មតិយោបល់