យោងតាមគេហទំព័រទីភ្នាក់ងារ Reuters ចុះផ្សាយកាលពីថ្មីៗនេះថា ក្រុមហ៊ុនផលិតទូរទស្សន៍ Sharp Corp បានសម្រេចលក់រោងចក្រផលិតទូរទស្សន៍របស់ខ្លួនចំនួន ៣កន្លែងឲ្យទៅក្រុមហ៊ុនតៃវ៉ាន់ Hon Hai ក្នុងតម្លៃ ៦៦៦,៩១លានដុល្លារអាមេរិក។
Reuters បានដកស្រង់នូវសារព័ត៌មានចេញពីកាសែត Sankei ដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅថា Sharp និង Hon Hai បានយល់ព្រមចុះកុងត្រាទិញលក់នូវរោងចក្រផលិតទូរទស្សន៍ ៣កន្លែង ដែលមានទីតាំងនៅក្រៅប្រទេសជប៉ុន។
ប្រភពខាងលើបានបញ្ជាក់ថា Sharp បានយល់ព្រមលក់រោងចក្រ ៣កន្លែង នៅក្នុងប្រទេសម៉ិកស៊ិក ចិន និងម៉ាឡេស៊ី ទៅឲ្យក្រុមហ៊ុនតៃវ៉ាន់ Hon Hai។ តាមការឲ្យដឹងបន្ថែម ក្រុមហ៊ុនតៃវ៉ាន់មួយនេះ មានគម្រោងចង់ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុន Sharp។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sharp បានជួបនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ពោលគឺជំពាក់បំណុលគេវ័នករ៕
មតិយោបល់