ប៉ៃលិនៈ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កាលពីវេលាម៉ោង ១០ និង១៥នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈនេះ បានចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
នៅក្នុងប្រតិបត្តិនេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមនឹងវត្ថុតាង ប្រភេទយ៉ាម៉ា WY ៥៩៩គ្រាប់ និងម្សៅពណ៍សថ្លា ម៉ាទឹកក (ICE) ចំនួន ៩កញ្ចប់ធំ ព្រមទាំងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង។
នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន លោក ផង់ ជឿម បានឲ្យដឹងថា «ដោយមានការផ្តល់ព័ត៌មានពីភ្នាក់ងារសម្ងាត់ រូបលោកផ្ទាល់ និងលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារង និងលោក ហោ គាលេង ជាចៅក្រមសាលាដំបូងខេត្ត បានចុះឆែកឆេ ផ្ទះជនសង្ស័យ ក៍ប្រទះឃើញវត្ថុតាងគ្រឿងញៀនមួយចំនួនធំ ហើយក៍ធ្វើការឃាត់ខ្លួនស្ត្រីជនសង្ស័យតែម្តង។
ជនសង្ស័យមានឈ្មោះ ហ៊ុយ ច្រឹប ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរមិនពិតប្រាកដ ទើបតែចេញពីពន្ធនាគារកាលពីខែសីហា ឆ្នាំ២០១៦ ពីបទចែកចាយគ្រឿងញៀន ត្រូវជាប់ពន្ធនាគារ ៣ឆ្នាំ។
មកទល់ពេលនេះ សមត្ថកិច្ចជំនាញ កំពុកសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
https://youtu.be/G1h_zrVBrbE
មតិយោបល់