ព័ត៌មានជាតិ

First News៖ ផ្អើលទាំងព្រឹក សង្ស័យខ្យល់គបុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល នៅសង្កាត់ស្ទឹងមានជ័យ២

ភ្នំពេញ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅមុននេះបន្តិចមានករណីភ្ញាក់ផ្អើលមួយ ខណ:ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួលទាំងព្រឹក សង្ស័យខ្យល់គ ដោយជនរងគ្រោះ ត្រូវបានគេដឹងថា មានអាយុ ២៨ ឆ្នាំ ជាអ្នករស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨ និង៥៥នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់