លោកអ្នកប្រាកដជាមិនជឿថា សត្វមួយចំនួនដែលអ្នកធ្លាប់តែឃើញរស់នៅខាងក្រៅ តែបែរជាអាចទៅសំងំរស់នៅក្នុងខ្លួនមនុស្សបានយ៉ាងរំភើយនោះទេ។ ប៉ុន្តែ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា រឿងដ៏គួរឲ្យខ្លាចបែបនេះបានកើតមានរួចទៅហើយ ចំពោះមនុស្សមួយចំនួន។ ដូចនេះ អ្នកគួរតែស្វែងយល់ពីករណីជាក់ស្តែង ដែលមនុស្សមួយចំនួនបានជួបប្រទះ ដូចខាងក្រោម៖
សត្វពីងពាង
មនុស្សស្រីម្នាក់ តែងតែឮសម្លេង ដូចជាកោសអ្វីមួយ ក្នុងត្រចៀករបស់នាង។ ក្រោយពេលដែលគ្រូពេទ្យ ពិនិត្យរួចទើបដឹងថា មានសត្វពីងពាងមួយក្បាល បានធ្វើសំបុកនៅក្នុងត្រចៀករបស់នាង។
ដង្កូវ
បុរសម្នាក់ មានដុំពកលើក្បាលរបស់គាត់ នៅពេលដែលគាត់ត្រលប់មកពីវិស្សមកាល នៅតំបន់ព្រៃមួយកន្លែង ហើយគាត់ក៏បានទៅមន្ទីរពេទ្យ។ ក្រោយពិនិត្យរួច គ្រូពេទ្យបានរកឃើញ ដង្កូវ៥ក្បាលបានរស់នៅក្រោមស្បែកលើក្បាលរបស់គាត់។
សត្វកន្លាត
ស្រ្តីជនជាតិឥណ្ឌាម្នាក់ ឧស្សហ៍មានបញ្ហាក្នុងច្រមុះរបស់នាង។ ក្រោយពេលគ្រូពេទ្យពិនិត្យរួច បានរកឃើញថា មានសត្វកន្លាតមួយក្បាល បានរស់នៅក្នុងលលាក្បាលរបស់គាត់។
សត្វត្រី
មានក្មេងប្រុស បានចុះទៅលាងសម្អាតក្នុងអាងចិញ្ចឹមត្រី ស្រាប់តែកូនត្រីមួយក្បាល បានសម្រុកចូលទៅក្នុងខ្លួនរបស់គាត់ តាមរន្ធគូទ ដែលជាហេតុដែលតម្រូវឲ្យត្រូវធ្វើការវះកាត់ជាបន្ទាន់។
ដង្កូវ ព្រូន
មានបុរសវ័យ ៧៥ឆ្នាំម្នាក់ ចេះតែមានអាការៈរមាស់ភ្នែកជាប្រចាំ នៅពេលដែលគាត់ទៅមន្ទីរពេទ្យ គ្រូពេទ្យពិនិត្យឃើញថា មានសត្វដង្កូវព្រូន ប្រវែង៥អ៊ីងមួយក្បាល បានរស់នៅក្នុងរន្ធភ្នែករបស់គាត់។
ក្រោយពីបានដឹងនូវករណីដ៏គួរឲ្យខ្លាចខាងលើ លោកអ្នកត្រូវតែមានការប្រុងប្រយត្ន និងប្រញាប់ទៅមន្ទីរពេទ្យធ្វើការពិនិត្យ ប្រសិនបើមានអាការៈមិនប្រក្រតីណាមួយ៕
មតិយោបល់