ព័ត៌មានជាតិ

យកកូនស្រីទៅផ្ញើរឪពុកឲ្យជួយមើល ដូចផ្ញើរសាច់ក្បែរមាត់ខ្លា

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយ និងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ឃាត់ខ្លួនពីបទប៉ុនប៉ងសេពសន្ធវៈលើអនិតិជន ក្រោយពីរូបគាត់បានយកខ្សែរទៅចងដៃក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ដែលត្រូវជាចៅរបស់ខ្លួន ជាប់ហើយបង្ខំអោយនាងលិតប្រដាប់ភេទ (លិង្គ) របស់គាត់នោះ។ ការឃាត់ខ្លួនបុរសវ័យចំណាស់ល្មោភកាមនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង៧និង ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ សែត សុខគីម ហៅគីម អាយុ៦៧ឆ្នាំ មុខរបរលក់ចង្រិត ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ ក្នុងសង្កាត់ច្បាអំពៅទី២ ខណ្ឌច្បារអំពៅ។ រីឯក្មេងស្រីរងគ្រោះមានឈ្មោះ សសល អាយុ៧ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ មុនពេលកើតហេតុ កាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ត្រីម្នាក់ឈ្មោះ សែត ពីលី បានយកក្មេងស្រីរងគ្រោះដែលជាត្រូវក្មួយ និងជាកូនចិញ្ចឹមរបស់ខ្លួន និងក្មេងស្រីអាយុ ៥ឆ្នាំម្នាក់់ទៀត ទៅផ្ញើរនិងបុរសជនសង្ស័យដែលត្រូវជាជីតា និងជាឪពុករបស់ខ្លួននោះ រួចទៅដើរលេងជាមួយ និងគូដណ្តឹងនៅកោះជេជ្របាត់។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា លុះពេលដែលស្ត្រីជាម្តាយចិញ្ចឹម មកទទួលយកក្មេងស្រីទាំងពីរនាក់ ពីផ្ទះរបស់ឪពុករបស់ខ្លួនទៅផ្ទះវិញ ក៏ត្រូវក្មេងស្រីរងគ្រោះជាកូនចិញ្ចឹមបាបប្រាប់ថា «តាបានចាប់ចងដៃខ្លួន រួចបង្ខំឱ្យលិតប្រដាប់ភេទរបស់គាត់ (លិង្គ) មិនមិនដូច្នោះទេ និងសម្លាប់ចោលមិនខាន»។

ក្រោយពីទទួលបាននូវការរៀបរាប់អំពីសកម្មភាពរបស់ឪពុករបស់ខ្លួន ដែលធ្វើទៅលើក្មេងស្រីដែលត្រូវជាកូនចិញ្ចឹមរបស់ខ្លួនរួចហើយ ស្ត្រីជាម្តាយ និងត្រូវជាកូននោះ ក៏បានប្តឹងកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ អោយចាប់ឃាត់ខ្លួនបុរសជាឪពុក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់