ព័ត៌មានជាតិ

កាលណាអស់! ជនសង្ស័យ៦ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: ករណីបង្រ្កាបជាក់ស្តែង នូវការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យបាន៦នាក់ កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវទួលដើមពោធិ៍ ក្រុមទី២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ សហការជាមួយប្រជាការពារ បានចុះធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់៖
ទី១.ឈ្មោះ ថាច ស៊ីប៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិគោកឃ្លាំង ខណ្ឌសែនសុខ
ទី២.ឈ្មោះ ជា ណារ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកាត់ដេរ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្គែ ខណ្ឌប្ញស្សីកែវ
ទី៣.ឈ្មោះ ស៊ិន វីរ: ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ១២៥ ភូមិទួលសំពៅ សង្កាត់ទួលសង្គែ ខណ្ឌប្ញស្សីកែវ
ទី៤.ឈ្មោះ ហ៊ាន វុទ្ធី មានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុម១៤ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្គែ ខណ្ឌប្ញស្សីកែវ
ទី៥.ឈ្មោះ កាន់ ពិសិដ្ឋ ភេទប្រុស មុខរបរសន្តិសុខ ទីលំនៅភូមិទួលគោក សង្កាត់ទួលសង្គែ ខណ្ឌប្ញស្សីកែវ
ទី៦.ឈ្មោះ ភោគ សុជា ភេទប្រុស មុខរបរកម្មករសំណង់ ទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ

បច្ចុប្ប​ន្ន សមត្ថកិច្ចកកំពុងបន្តធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ចែងតាមនីតិវិធី៕

មតិយោបល់