ព័ត៌មានជាតិ

បញ្ជូនថៅកែក្រុមហ៊ុនទេសចរណ៍ ស្រី រ័ត្ន ទៅកាន់តុលាការ

ភ្នំពេញៈ ក្រោយពីកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជនសង្ស័យឈ្មោះ ស្រី រ័ត្ន ដែលជាថៅកែក្រុមហ៊ុនទេសចរណ៍ស្រី រ័ត្ន ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី។

លោក លី សុផាណា បានបញ្ជាក់ថា សំណុំរឿងនេះគឺស្ថិតក្រោមចំណាត់ការបស់លោក សៀង សុខ ជាតំណាងអយ្យការ ដែលពេលនេះលោកបានទទួលសំណុំរឿង និងកំពុងតែពិនិត្យដើម្បីចាត់ការ។

ទោះយ៉ាងណាបើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មកដល់ម៉ោងប្រមាណជា៦ល្ងាចថ្ងៃនេះ តំណាងអយ្យការនៅមិនទាន់សាកសួរជនសង្ស័យចប់នៅឡើយទេ គឺនឹងបន្តនាព្រឹកស្អែកទៀត។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ មានអតិថិជនប្រមាណជា ២០នាក់ បានលើកគ្នាទៅតវ៉ានៅមុខក្រុមហ៊ុនទេសចរណ៍ស្រី រ័ត្ន មានទីតាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា ដោយសារតែសំបុត្រយន្តហោះដែលពួកគាត់បានទិញ មានភាពមិនប្រក្រតីពោលគឺដល់ពេលចេញដំណើរទៅក្រៅប្រទេសគ្មានឈ្មោះត្រូវចេញទៅទេព្រោះគ្មានបានទិញសំបុត្រយន្តហោះ។ ក្រុមអតិថិជនបានចោទថា ថៅកែក្រុមហ៊ុនមួយនេះបានឆបោកលុយពួកគាត់ប្រមាណជា ២០ម៉ឺនដុល្លារ៕

https://youtu.be/g9R_o5-AdUM

មតិយោបល់