ភ្នំពេញៈ ក្រុមអ្នកលេងតុងទីនម្រមាណ៣០នាក់ តំណាងឲ្យគ្នា៦០នាក់ បានលើកគ្នាទៅកាន់ផ្ទះមេតុងទីន ដើម្បីពិនិត្យមើលពីស្ថានភាពនៅក្នុងផ្ទះនោះ បន្ទាប់ពីពួកគាត់បានដឹងថាមេតុងទីន២នាក់ប្ដីប្រពន្ធ បានវេចបង្វិចរត់ចោលបាត់ ដោយនាំយកលុយតុងទីន រាប់ម៉ឺនដុល្លារទៅជាមួយផង ដោយកូនក្រុមខ្លះបានដេញរួច និងខ្លះទៀតមិនទាន់បានដេញនៅឡើយ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុង ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមអ្នកលេងតុងទីនបាននិយាយថា មេតុងទីនដែលបាននាំគ្នាវេចបង្វិចរត់បាត់នោះ ប្ដីឈ្មោះខុម អាយុជាង៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺនិងប្រពន្ធ ឈ្មោះ ឃិន ស្រីឡូត អាយុជា៣០ឆ្នាំដូចគ្នាមានស្រុក កំណើតនៅក្នុងខេត្តកំពង់ធំ។ អ្នកទាំង២នាក់នោះ បានមកជួលផ្ទះស្នាក់នៅ ក្នុងភូមិអូរដឹម រយៈពេល៤ទៅ៥ឆ្នាំកន្លងមកហើយ ដោយបើកលក់គ្រឿងទេស គ្រឿងអគ្គិសនី ទូរសព្ទដៃ និង របស់របរមួយចំនួនទៀត ហើយពួកគាត់ក៏ជាអ្នកចងការលុយឲ្យកម្មករ កម្មការិនីរោងចក្រផងដែរដែរ។
ដោយសារតែមើលទៅការរកស៊ីធំដុំនេះហើយ ទើបធ្វើឲ្យពួកគាត់ មានទំនុកចិត្តនិងបាននាំគ្នាលេងតុងទីន ដោយបានឲ្យ២នាក់ប្ដីប្រពន្ធនោះធ្វើជាមេ ដោយមិនបាននឹកស្មានដល់ថា មានរឿងបែបនេះកើតឡើងនោះឡើយ។ ម្យ៉ាងទៀតការលេងតុងទីននោះ ត្រូវដល់ថ្ងៃកំណត់ដេញនៅថ្ងៃទី១០- ១១ ជារៀងរាល់ខែ លុះលើកចុងក្រោយនេះស្រាប់តែបាត់មេទាំង២ នាក់នោះមិនឃើញ ដោយប្រមូលលុយជាង១០ម៉ឺនដុល្លារទៅជាមួយ ហើយក៏បានលេចចេញដំណឹងមួយ ទៀតថា អ្នកទាំង២នាក់នោះ ខ្ចីបុលចងការលុយអ្នកដ៏ទៃទៀត មករកស៊ីប្រហែលជាង១០ម៉ឺនដុល្លារទៀត ផងដែរ គឺកំពុងជំពាក់គេវ័ណ្ឌក ទើបសម្រេចចិត្តរត់គេចខ្លួនបាត់បែបនេះតែម្ដង។
ក្រោយពីកើតហេតុនេះសមាជិកលេងតុងទីនម្នាក់ក្នុងចំណោមពួកគាត់ជាច្រើននាក់ខាងលើបានប្រាប់ភ្នាក់ងារ Post News ថាពួកគាត់បានប្តឹងទៅមេភូមិដែរតែហាក់គ្មានសង្ឃឹមក្នុងចិត្តសោះ ព្រោះមេតុងទីបានរត់បាត់ទៅហើយ៕



https://youtu.be/Abg3UuM-hGc
មតិយោបល់