ព័ត៌មានជាតិ

សាន ប៊ុនធឿន ជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: សាន ប៊ុនធឿន ដែលជាអ្នកដែលមានប្រជាប្រិយភាពក្នុងបណ្តាញសង្គមហ្វេសប៊ុក ជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តរថយន្តកុងតឺន័របុកបណ្តាលឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ ចំណែក សាន ប៊ុនធឿន រងរបួសស្រាល រីឯរថយន្តខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការគ្រោះថ្នាក់នេះ ត្រូវបានឲ្យដឹងថា កើតឡើងបន្ទាប់ពីលោកសាន ប៊ុន ធឿន និងក្រុមការងារវិលត្រឡប់មកពីខេត្តព្រះសីហនុ ហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍នេះតែម្តង៕

មតិយោបល់