អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកនឹងរំលាយចោលនូវបទបញ្ជាដ៏ចម្រូងចម្រាស ដែលរារាំងជនភៀសខ្លួន និងជនអន្តោប្រវេសន៍ មិនឲ្យចូលមកកាន់អាមេរិកចេញ ហើយនឹងជំនួសបញ្ជាប្រតិបត្តិថ្មី នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ការលើកទ្បើងនេះ ត្រូវបានលោក ត្រាំ និយាយអំទ្បុងពេលសន្និសីទកាសែតមួយ នៅសេតវិមាន ជាឆ្លើយតបទៅកាន់តុលាការឧទ្ធរណ៍ Ninth Circuit ដែលបានរារាំងការអនុវត្តបទបញ្ជារបស់លោក ក្នុងសភាអាមេរិក នៅដើមខែនេះថា « បទបញ្ជាថ្មី នឹងសាកសាមខ្លាំងបំផុត ជាអ្វីដែលខ្ញុំចាត់ទុកថា ជាការសម្រេចចិត្តមួយ ដ៏អាក្រក់ណាស់» ។
លោកបាននិយាយទៀតថា «យើងកំពុងរៀបចំបទបញ្ជាថ្មី ស្ដីពីជនអន្តោប្រវេសន៍ សម្រាប់ប្រតិបត្តិនៅសប្តាហ៍ក្រោយ ដើម្បីការពារប្រទេសរបស់យើងគ្រប់ជ្រុងជ្រោយ»៕
ពាក់ព័ន្ធនឹងបទបញ្ជាដ៏ចម្រូងចម្រាស ដែលដាក់កំហិតហាមឃាត់ ចំពោះជនអន្តោប្រវេសន៍ ប្រទេសមូស្លីមចំនួន ៧ របស់ប្រធានាធិបតី មិនឲ្យចូលមកក្នុងអាមេរិកជាបណ្ដោះអាសន្ន ក្នុងគោលបំណង ដើម្បីរក្សាសន្តិសុខ ក្នុងប្រទេសពីបណ្ដាញភេរវករអ៊ីស្លាម បានធ្វើឲ្យមានការផ្ទុះតវ៉ាយ៉ាងខ្លាំងនៅក្នុប្រទេស រួមទាំងការរិះគន់ពីអន្តរជាតិផងដែរ៕
មតិយោបល់