ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី២០ ខែតុលានេះ អគ្គិសនីកំពង់ចាម នឹងធ្វើការផ្ដាច់ចរន្តអគ្គិសនីរយៈពេលមួយថ្ងៃ គឺថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០១៦ នៅពីរទីតាំងផ្សេងគ្នា ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការផ្លាស់ប្ដូរបង្គោលបណ្ដាញ MV និងអូសខ្សែបណ្ដាញរងតង់ស្យុង២២វ៉ុល ដល់សេវាករក្នុងការចែកចាយបន្តដល់អតិថិជន។
ការផ្ដាច់ភ្លើងនេះ គឺនឹងធ្វើឡើងទៅតាមតំបន់ និងពេលវេលាដូចខាងក្រោម៖
១- នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់ អគ្គិសនីកំពង់ចាម នឹងផ្ដាច់ភ្លើងចាប់ពីវិទ្យាល័យសម្ដេចជួនណាត រហូតដល់ស្ថានីយ៍ប្រេងឥន្ធនៈ SAVIMEX ជិតទន្លេអ៊ុំ នៅមុខរង្វង់មូលនាគព័ន្ធ និងចូលទៅក្រោយវត្តនគរបាលជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
២- នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច អគ្គិសនីកំពង់ចាម នឹងផ្ដាច់ភ្លើង៖
– ចាប់ពីផ្សារខ្នារ រហូតដល់ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងដែនអាជ្ញាបណ្ណសេវាករ ស្រ៊ិន ឈន និងនាឡិកាស្ទង់លក់ថាមពលឲ្យអគ្គិសនីព្រៃវែង និងអគ្គិសនីស្វាយរៀង។
– ចាប់ពីផ្លូវបំបែកប្រធាតុ រហូតដល់ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងឃុំកំពាន់ ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
– ចាប់ពីស្ពានកំពង់រាំង រហូតដល់នាឡិកាស្ទង់លក់ថាមពលឲ្យអគ្គិសនីក្រចេះ ខេត្តក្រចេះ។
គួរបញ្ជាក់ថា អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់វិញ ទៅតាមការជាក់ស្ដែងនៅពេលការងារបញ្ចប់៕


មតិយោបល់