ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនពីបទ ជួញដូរនូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន៤កញ្ចប់ កាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្លោងទ្វាវត្តចំបក់ ភូមិទួលត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ មាន សុភា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិចម្ការដូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងនោះដែរសមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាមសថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សង្ស័យសារធាតុញៀន៤កញ្ចប់តូច និងថង់សម្រាប់ប្រើប្រាស់រួចមួយចំនួនទៀត។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មានថា មានមុខសញ្ញាកំពុងជួញដូរគ្រឿងញៀន នៅចំណុចខាងលើ កម្លាំងចុះទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់និងថ្នាំញៀន៤កញ្ចប់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកកាន់អធិការដ្ឋាន
នគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់