ព័ត៌មានជាតិ

(មានវីដេេអូ) ចាប់ខ្លួននារីរូបស្រស់ រួមទាំងគ្រឿងញៀន សង្ស័យជាម៉ាទឹកកកចំនួន០៥កញ្ចប់

កណ្តាល: នារីរូបស្រស់ម្នាក់ ត្រូវបានសមត្ថកិច្ចក្រុង តាខ្មៅ ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលសង្ស័យជាប្រភេទម៉ាទឹកកកចំនួន ០៥កញ្ចប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ចំណុចស្តុបផ្លូវ២១០កែង ១១០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យជានារីរូបស្រស់នោះ ឈ្មោះ កើត ធ្នូរតនា អាយុ២៤ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្រុកកំណើត:ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាក។

វត្ថុតាងដកហូត គឺមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន៥កញ្ចប់តូច -ប្រាក់រៀលចំនួន៣៣.០០០រៀល, ប្រាក់ដុល្លាក្លែងក្លាយក្រដាស២០ដុល្លាចំនួន០២សន្លឹក, ស្កុតពណ៌ខ្មៅសំរាប់បិទភ្ជាប់គ្រឿងញៀនដាក់លាក់ក្នុងខោទ្រនាប់ចំនួន០១ផ្ទាំងតូច, ទូរស័ព្ទដៃមួយគ្រឿងម៉ាក។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ក្រុងតាខ្មៅ បានចេញល្បាតដល់ចំណុចកើតហេតុខាងលើក៏បានជួបជនសង្ស័យកំពុងដើរដោយមានការសង្ស័យក៍ឃាត់យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានលាក់ទុកថ្នាំញៀននៅក្នុងខោទ្រនាប់រួចបានយកចេញមកប្រគល់ជូនសមត្ថកិច្ច ដោយប្រាប់ថាខ្លួនត្រូវបានឈ្មោះនិត ភេទប្រុស ត្រូវជាប្រុសស្នេហ៍ បានប្រើឲ្យយកទៅឲ្យឈ្មោះឡា ភេទប្រុស នៅម្តុំហាងភពបៃតងពេលខ្លួនដើរដល់ចំណុចខាងលើក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។ ហើយខ្លួនទើបតែកាន់ថ្នាំឲ្យគេបានម្តងប៉ុណ្ណោះចំពោះការប្រើប្រាស់ថ្នាំញៀនវិញគឺបានប្រើប្រាស់ជាងមួយឆ្នាំមកហើយ តែមិនជាប់លាប់ទេយូរៗប្រើម្តងប៉ុណ្ណោះ។ ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់